You are currently viewing មនុស្សជិត០២ម៉ឺននាក់ស្ថិតក្នុងស្ថិតិពាក់ព័ន្ធគ្រឿងញៀន

មនុស្សជិត០២ម៉ឺននាក់ស្ថិតក្នុងស្ថិតិពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញៈ យោងតាមរបាយការណ៍ពីអគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងកិច្ចប្រជុំស្តីពីការពង្រឹងយុទ្ធការ ត្រួតពិនិត្យគ្រឿងញៀនកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ បានបង្ហាញថា មនុស្សជិត២ម៉ឺននាក់
កំពុងស្ថិតក្នុងស្ថិតិរបស់សមត្ថកិច្ចពាក់ព័ន្ធករណីគ្រឿងញៀន ក្នុងនោះ៤០%ពាក់ព័ន្ធជាអ្នកប្រើប្រាស់ដែលសមត្ថកិច្ចយកទៅព្យាបាលអប់រំ និង៦០% ទៀតពាក់ព័ន្ធនឹងអ្នកប្រើប្រាស់ដូចគ្នា ប៉ុន្តែបានអប់រំ ឬកែប្រែក្នុងមជ្ឈមណ្ឌល ។
សូមបញ្ជាក់ថា ថ្មីៗនេះអាជ្ញាធរបានបង្ក្រាបគ្រឿងញៀន២៤៤ករណី ឃាត់ខ្លូនមនុស្ស ១០៧៤នាក់ (ស្រី៩៦នាក់) សរុបទូទាំងប្រទេសមានចំនួន ១៦៥៧៥នាក់ដែលសមត្ថកិច្ចរកឃើញក្នុងស្ថិតិ ។
អាជ្ញាធរបានកត់សម្គាល់ថា រូបភាពនៃការចែកចាយគ្រឿងញៀនបានប្រែប្រួលនិងផ្លាស់ប្តូរ ដោយពេលខ្លះក្រុមល្មើសដាក់គ្រឿងញៀនក្នុងពងទា ឫវត្ថុផ្សេងៗ និងរហូតដល់ការចែកចាយនៅកន្លែងលក់ចាប់ហួយថែមទៀតផង ៕
សេចក្តីអំពាវនាវៈ សូមបងប្អូនចូលរួមលេងកីឡាដើម្បីសុខភាព ជៀសវាងកាសេពគ្រឿងញៀន ដែលធ្វើអោយបំផ្លាញខ្លួនឯង គ្រួសារ និងសង្គម។
Drug-Web

aaaa