You are currently viewing តំណាង ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បាននាំយកអំណោយ ទៅចែកជូនប្រជាពលរដ្ឋដែលអគ្គីភ័យឆេះផ្ទះបាយ

តំណាង ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បាននាំយកអំណោយ ទៅចែកជូនប្រជាពលរដ្ឋដែលអគ្គីភ័យឆេះផ្ទះបាយ

ស្ទឹងត្រែង៖ នៅព្រឹកថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០១៩ លោក អនុសេនីយ៍ឯក សន ដន មេបញ្ជាការរង មូលដ្ឋាន កងរាជអាវុធហត្ថស្រុកសៀមប៉ាង តំណាងលោក ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បាននាំយកអំណោយ ទៅចែកជូនប្រជាពលរដ្ឋ ១គ្រួសារ ដែលរងគ្រោះដោយសារ អគ្គីភ័យឆេះផ្ទះបាយ កាលពីថ្ងៃទី០៣ ខែកក្កដា កន្លងទៅនៅភូមិគីរីប៉ាស់លើ ឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង អំណោយប្រគល់ជូនរួមមានអង្ករ ២២គីទ្បូក្រាម, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ស្ករស ១ គីទ្បូក្រាម, ប៊ីចេង ១កញ្ចប់, អំបិល ៥គីទ្បូក្រាម, ប្រេងឆា ១ដប, ខ្ទឹមស ១គីទ្បូក្រាម, មុង៤ និងថវិកាចំនួន ១០០០០០ រៀល។