កណ្តាល៖ បន្ទាប់ពីទទួលបានពត័មានពីប្រជាពរដ្ឋថា មានករណី ប្រើប្រាស់ និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ស្ថិតក្នុងភូមិអំពៅព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយមានការអនុញាតពីលោក ឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាស្តីទី នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹងបានចុះឃាត់ខ្លួនជនសង្ស័យចំនួន ០៨នាក់ ៖
១- ឈ្នោះ ជុំ ខន្តី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ូតូ មានទីលំនៅភូមិប្រជុំ អង្គ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ។
២- ឈ្នោះ អ៊ុ សាន្ត ភេទប្រុស អាយុ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកហូរលិច.១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
៣- ឈ្មោះ ឆន សៅ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិតាដោល.៣ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
៤- ឈ្មោះ ហេង គីមហុង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិតាដោល៣ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
៥- ឈ្មោះ រ៉េត រ៉ាន់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិជ្រៃរយោង ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
៦- ឈ្មោះ រ៉ា ភារម្យ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិជ្រៃរយោង ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
៧- ឈ្មោះ ឡន ចន្ធី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
៨- ឈ្មោះ ឡន ចំរើន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
វត្ថុតាងចាប់យករួមមានៈ
– ថ្នាំញៀន(ម៉ាទឹកកក) ចំនួន ១៥ កញ្ចប់ ។
– ម៉ូតូ ចំនួន ២គ្រឿង
– ទូរសព្ទ័ដៃចំនួន ០៣ គ្រឿង
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញ កងរាជអាវុធហត្ថ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីបន្តតាមនីតិវិធី។