ព្រៃវែងៈ ម៉ោង១៤ និង០០នាទីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង បានប្រារព្វពិធីបំពាក់ឋានន្តរសក្ដិ និងផ្លាស់ប្ដូរមុខងារនាយទាហាន នាយទាហានរងកងរាជអាវុធហត្ថខេត្តព្រៃវែងចំនួន ៨៩នាក់ នារី ០៤នាក់
ក្នុងនោះមាន៖
ក/តែងតាំងផ្លាស់ប្ដូរមុខងារចំនួន ០៧នាក់
ខ/តម្លើងឋានន្តរសក្ដិ ៨២នាក់
– ថ្នាក់ អនុសេនីយ៍ឯក ២៥នាក់
– ថ្នាក់ អនុសេនីយ៍ទោ ២៦នាក់
– ថ្នាក់ អនុសេនីយ៍ត្រី ០២នាក់
– ថ្នាក់ នាយចំណង់ ២៤នាក់
– ថ្នាក់ ព្រិន្ទបាលទោ ០១នាក់
– ថ្នាក់ ពលបាលឯក ០៤នាក់
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ម៉ែន ស៊ីប៊ន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង និងមានការចូលរួមពីមេបញ្ជាការរង និងប្រធានមន្ទីរចំណុះអង្គភាពចំនួន ១១៧នាក់ ផងដែរ។