កណ្តាល៖ នៅថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល បានប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារ កងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារ ឆមាសទី២ ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល និងដោយបានការចូលរួមពីរសំណាក់ លោក លោកស្រី មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង ទទួលជំនាញ មូលដ្ឋានក្រុង-ស្រុក កងវរអន្តរាគមន៍ ព្រមទាំងនាយទាហាន នាយទាហារង នៃកងរាជអាវុធហត្ថ ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាលជាច្រើនរូបទៀង។ ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ មេបញ្ជាការ បានជូនរង្វាន់ដល់នាយ នាយរងអាវុធហត្ថ ដែលមានស្នាដៃ ក្នុងការបំពេញតួនាទីភារកិច្ច កន្លងមកផងដែរ។