ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យផែនការរៀបចំប្រារព្ធពិធីខួបលើកទី២៦ ទិវាបង្កើតកងរាជអាវុធហត្ថ និងពិធីបញ្ចុះបឋមសិលា សាងសង់អគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ឧត្តមសេនីយ៍ នាយរងសេនាធិការ, ស្នងការ, ស្នងការរង, នាយកវិទ្យាស្ថាន, នាយកសាលា, បញ្ជាការតាមបណ្តារាជធានី/ខេត្ត, នាយការិយាល័យជំនាញ, ប្រធានវរអន្តរាគមន៍ចល័តចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងនាយ អាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ។