ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ទី១១ ខែកក្កដា ឆ្នាំ២០១៩ លោក វរសេនីយ៍ឯក ឡាក់ គួន នាយការិយាល័យជំនួយមនុស្សធម៌ និងសង្រ្គោះគ្រោះមហន្តរាយ សេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសហការី បានអញ្ជើញចុះសាកសួរសុខទុក្ខ លោក អនុសេនីយ៍ត្រី រ៉ែន ដូឡា ជំនួយការការិយាល័យ កំពុងសំរាកព្យាបាលជំងឺ នៅគ្លីនិកឯកជន។ ក្នុងនោះដែល លោកវរសេនីយ៍ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកងរាជអាវុធហត្ថ បាននាំយកនូវ ភេសជ្ជៈ ផ្លែឈើ និងបានឧបត្ថម្ភថវិកាចំនួន ៤០០,០០០រៀល ដើម្បីចូលរួមរំលែកបន្ទុកក្រុមគ្រួសារក្នុងការព្យាបាលជំងឺផងដែរ។