You are currently viewing ឧត្តមសេនីយ៍ត្រី ជូ សារុន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារកសាងកម្លាំងកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី ជូ សារុន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារកសាងកម្លាំងកងរាជអាវុធហត្ថ

កំពង់ស្ពឺ៖ រសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានរៀបចំពិធីប្រជុំផ្សព្វផ្សាយការងារជំនាញកសាងកម្លាំង កងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងដោយមានការអញ្ជើញចូលរូមពីលោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ប្រធានស្នាក់ការសន្តិសុខ និងនាយទាហាន នាយទាហានរង ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។