You are currently viewing ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញគោរពវិញ្ញាណក្ខន្តប្រជាជនស្រុករមាសហែកដែលបានបាត់បង់ជីវិតយ៉ាងអយុត្តិធម៌ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញគោរពវិញ្ញាណក្ខន្តប្រជាជនស្រុករមាសហែកដែលបានបាត់បង់ជីវិតយ៉ាងអយុត្តិធម៌ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត

ស្វាយរៀង៖ នៅវត្តកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក វេលាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ បាននិងកំពុងរៀបចំពិធីគោរពវិញ្ញាណក្ខន្តប្រជាជនដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។ ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុករមាសហែក និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ជាសមាជិក សមាជិកា ប្រជាពលរដ្ឋ ប្រមាណជិត១០០០នាក់។
រយៈពេលជាច្រើនឆ្នាំកន្លងផុតទៅហើយក្តី ប៉ុន្តែយើងបិទភ្នែកនឹកស្រម័យតែបន្តិចនោះ របបវាលពិឃាតហាក់នៅដិតដាមថ្មីៗ ហើយដក់ក្នុងក្រអៅបេះដូងពលរដ្ឋខ្មែរគ្រប់រូប ដែលបានឆ្លងកាត់សម័យកាលនោះ ដោយមិនអាចបំភ្លេចបាននូវភាពខ្មៅងងឹត រន្ធត់ ខ្លោចផ្សា និងឈឺចាប់ ។
២០ ឧសភា ពេលមុនគឺជាទិវាចងកំហឹង ប៉ុន្តែ២០ ឧសភា ពេលនេះ គឺការរំលឹកគុណូបការៈ និងពិធីបង្សុកូល ឧទ្ទិសមហាកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធនៃបុព្វបុរសអ្នកស្នេហាជាតិ ព្រះសង្ឃ បញ្ញវន្ត យុទ្ធជន និងប្រជាពលរដ្ឋស្លូតត្រង់ដែលបានបាត់បង់ជីវិតដោយគ្មានកំហុស ក្នុងរបបខ្មែរក្រហម។
ss

s