ភ្នំពេញ៖ អនុវត្តតាមគោលការណ៍ដឹកនាំរបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេ
បញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០១៩ នៅវិទ្យាស្ថាន កងរាជអាវុធហត្ថកំបូលនៃបញ្ជាការដ្ឋានកងរាជអាវុធហ្ថលើផ្ទៃប្រទេស បានប្រារព្ធពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារវិទ្យាស្ថានកងរាជអាវុធហត្ថកំបូលឆមាសទី១ នឹងទិសដៅឆមាសទី២ ឆ្នាំ២០១៩។ កិច្ចប្រជុំនេះក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថាន កងរាជអាវុធហត្ថកំបូល ដោយមានការចូលរួមពីសំណាក់នាយករង ប្រធានមន្ទីរ នាយក្រុមយោធាចារ្យ នាយការិយាល័យ និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធទាំងអស់។ ទន្ទឹមនឹងនេះ កិច្ចប្រជុំក៏បានធ្វើការផ្សព្វផ្សាយខ្លឹមសារការងារដូចខាងក្រោម៖
១. ការងារបុគ្គលិក
២. ការងារគោលនយោបាយ
៣. ការសាមគ្គីភាពផ្ទៃក្នុង និងវិន័យកងទ័ព។