ព្រះសីហនុៈ ម៉ោង០៩ និង៣០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បានសហការចុះជួយសង្គ្រោះ និងពន្លត់អគ្គីភ័យ នៅចំនុចផ្លូវប៊េតុង កែងអារីស្តុន ស្ថិតក្នុង ក្រុង១៧ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ដែលមានករណីអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ ចំនួន ០៣ខ្នង ស្មើនឹង ០៧ គ្រួសារ មានដូចខាងក្រោម៖
*ផ្ទះទី១ : ជញ្ជាំងឈើប្រក់ស័ង្កសី ទំហំ ០៨មx១០ម ឆេះទាំងស្រុង និងម៉ូតចំនួន ០៣គ្រឿង.
*ផ្ទះទី២ : ជញ្ជាំងឈើ ដំបូងហ្វីប្រូស៊ីម៉ង់ ទំហំ ០៦មx១០ម ឆេះទាំងស្រុង ម្ចាស់ឈ្មោះ ឈុយ ជ័យ ភេទប្រុស អាយុ 32ឆ្នាំ មុខរបរ រត់ម៉ូតូឌុប។
*ផ្ទះទី៣ : ជញ្ជាំងឈើ ដំបូលហ្វីប្រូស៊ីម៉ង់ ទំហំ ០៦មx១០ម ឆេះទាំងស្រុង ម្ចាស់ឈ្មោះ ពេល សុភ័ក្ត្រ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ។
មូលហេតុ : តាមការរាយការណ៍របស់ម្ចាស់ផ្ទះទី១ ឈ្មោះ អ៊ន ឆឹក ថាអគ្គីភ័យឆេះដោយសារ ឆាបចេញពីដបសាំងពេលគាត់កំពុងចាក់សាំងម៉ូតូ។