ភ្នំពេញ៖ នៅវេលាម៉ោង ២០ និង ៣០ នាទីយប់ថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការប្រកួតកីឡាវាយសី ដណ្តើមពានរង្វាន់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីអបអរសាទរ ខួបលើកទី២៦ ទិវាកងរាជអាវុធហត្ថ។ ក្នុងនោះដែរម៉ូតូចំនួន ១៣គ្រឿងត្រូវបានប្រគល់ឱ្យអ្នកដែលទទួលបានជ័យជម្នះ ចំពោះអ្នកដែលមិនទទួលបានជ័យជម្នះរួមទាំងអាជ្ញាកណ្តាល លោក នាយឧត្តមសេនីយ៍ បានប្រគល់ថវិកាដើម្បីលើកទឹកចិត្តផងដែរ ថវិកាចំណាយសរុបមានចំនួន ២២.៤៥០ ដុល្លារ។