You are currently viewing លោក វរសេនីយ៍ឯក អ៊ុក អឿន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច!

លោក វរសេនីយ៍ឯក អ៊ុក អឿន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច!

ព្រះសីហនុ៖ ព្រឹកថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០១៩ នៅសាលប្រជុំ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោក វរសេនីយ៍ឯក អ៊ុក អឿន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះសីហនុ។ ដោយមានការអញ្ជើញចូលរួមពីលោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ នាយរដ្ឋបាលសរុប និងមេបញ្ជាការ-មេបញ្ជាការរង តាមបណ្ដាមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក និងស្នាក់ការសន្តិសុខ មេបញ្ជាការ ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត ជាច្រើនរូបទៀត។