You are currently viewing បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន០៣ថ្ងៃជាប់ៗគ្នានៅខេត្តកណ្តាល

បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន០៣ថ្ងៃជាប់ៗគ្នានៅខេត្តកណ្តាល

កណ្តាលៈ ក្រោយពីធ្វើការតាមដាន និងស្រាវជ្រាវអស់ជាច្រើនថ្ងៃកន្លងមក នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ កម្លាំងជំនាញមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តកណ្តាល និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងតាខ្មៅ បានចុះប្រតិបត្តការបង្រ្កាបជាក់ស្តែងករណីរក្សាទុក និង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្នុងភូមិថ្មី.២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយឃាត់ខ្លួនជនសង្ស័យ០១នាក់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិលេខ.១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល និងចាប់យកវត្ថុតាងជាក់ស្តែងរួមមាន៖ថ្នាំញៀន (ម៉ាទឹកកក) ចំនួន០១កញ្ចប់ធំទម្ងន់១.៥៦ក្រាម និងជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង។ ក្រោយពីធ្វើការសាកសួរ និងមានការសារភាពពីជនសង្ស័យ ព្រមទាំងបានការអនុញ្ញាតពី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត កម្លាំងជំនាញបានធ្វើប្រតិបត្តការបន្តទៅឆែកឆេរលំនៅដ្ឋានមួយកន្លែងរបស់ជនសង្ស័យ ម្នាក់ទៀត ជាបក្សពួក មានទីតាំងស្ថិតក្នុងភូមិលេខ.១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ដែលជាអ្នកលក់ថ្នាំញៀនដ៏ធំមួយរូបទៀត ប៉ុន្តែជននេះបានដឹងខ្លួនមុនក៏គេចខ្លួនបាត់ បន្សល់ទុកតែថង់ផ្លាសស្ទិច សម្រាប់វេចខ្ចប់ និងសម្ភារ:សម្រាប់ជក់មួយចំនួនតែប៉ុណ្ណោះ។ បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងដែលចាប់ ដកហូតបាន ការិយាល័យបទល្មើសគ្រឿងញៀនខេត្ត បានកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្ត កណ្តាល និងឃុំខ្លួននៅពន្ធនាគារខេត្តរួចនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦។ នៅថ្ងៃទី១៨ដដែល ដោយទទួលបាន ពត៌មានពីភ្នាក់ងារសម្ងាត់ និងការស៊ើបអង្កេតអស់ជាច្រើនម៉ោងបន្ថែមទៀតមក រហូតឈានដល់ការកំណត់មុខសញ្ញា បាន កម្លាំងជំនាញបានសុំគោលការណ៍ និងការអនុញ្ញាតពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល នៅវេលាម៉ោង១៤៖៣៣នាទី បានធ្វើការឈែកឆេរលំនៅដ្ឋានមួយកន្លែងទៀតស្ថិតក្នុងភូមិលេខ.១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ដែលជាកន្លែងស្នាក់នៅបន្ទោះអាសន្នរបស់ឈ្មោះ សៀវយី ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ និងទីលំនៅមិនពិតប្រាកដ (ត្រូវជាសង្សាររបស់ជនល្មើស ផារុទ្ធ) យើងបាន ដកហូតវត្ថុតាងថ្នាំញៀន (ម៉ាទឹកកក) ចំនួន០៣កញ្ចប់ធំ ទម្ងន់២២.០០ក្រាម គឺជារបស់ឈ្មោះ ផារុទ្ធ ឲ្យរក្សាទុកឲ្យ។ បច្ចុប្បន្ន ជនល្មើស ឈ្មោះ សៀវយី ត្រូវបានឃាត់ខ្លួន និងជំនាញបានកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលា ដំបូងខេត្តកណ្តាល ឃុំខ្លួននៅពន្ធនាគារខេត្តរួចនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦។ រីឯឈ្មោះ ផារុទ្ធ បានឆ្លើយសារភាពជាលើកទីពីរ នៅក្នុងពន្ធនាគារខេត្តកណ្តាលថា “ថ្នាំញៀនចំនួន០៣កញ្ចប់នោះ គឺជារបស់ខ្លួនផ្ញើឲ្យ ឈ្មោះ ណាក់ សៀវយី រក្សាទុកឲ្យទេ គឺខ្លួនបានទៅទិញពីក្តាន់ពីរ ភ្នំពេញ យកមកបំបែបក ជាកញ្ចប់តូចៗលក់បន្ត
បច្ចុប្បន្នកម្លាំងជំនាញ កំពុងស្រាវជ្រាវអនុវត្តបន្តរតាមនីតិវិធីច្បាប់។
l