កណ្តាល៖ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំនាយនាយរងអាវុធហត្ថ អញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកថវិកាចំនួន ១,៣៥៣,០០០រៀល ព្រមទាំងគ្រឿងឧបភោគ បរិភោគមួយចំនួន របស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ទៅប្រគល់ជូនគួ្រសារលោក នាយចំណង់ ព្រឿង ធា សមាជិកកងវរអន្តរាគមន៍ ដែលគ្រួសាររបស់លោកទើបបានសម្រាលកូន ស្ថិតក្នុងភូមិតាប៉ាង ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។ ក្នុងឱកាសនោះ គ្រួសារឆ្លងទន្លេ បានគោរពថ្លែងអំណរគុណ និងជូនពរដល់លោកឧត្តមសេនីយ៍ មេបញ្ជាការ ព្រមទាំងមហាគ្រួសារកងរាជអាវុធហត្ថទាំងអស់ សូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។