You are currently viewing ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថប្រចាំសប្ដាហ៍ទី៣ ខែកក្កដា ឆ្នាំ២០១៩

ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថប្រចាំសប្ដាហ៍ទី៣ ខែកក្កដា ឆ្នាំ២០១៩

ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំសប្តាហ៍ទី០៣ ខែកក្កដា ឆ្នាំ២០១៩។
ខ្លឹមសារនៃការប្រជុំនេះរួមមាន ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថសប្តាហ៍កន្លងទៅរបស់ជំនាញនីមួយៗ, ត្រូតពិនិត្យផែនការលេខ ២៩/២០១៩ផ.ក ចុះថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ របស់លោក នាយឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីផែនការ អនុវត្ត​ដីការតុលាការ, ផ្សព្វផ្សាយការងារកិច្ចការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ជូនគណៈប្រតិភូនាយទាហានជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាម​ ដែលនឹងមកបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ​ណ៍នៅព្រះរាជាណាចក្រកម្ពុជាខាងមុខនេះ។