You are currently viewing កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បង្ក្រាបរថយន្តមួយគ្រឿងដឹកឈើល្មើសច្បាប់

កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បង្ក្រាបរថយន្តមួយគ្រឿងដឹកឈើល្មើសច្បាប់

បន្ទាយមានជ័យ៖ ដោយអនុវត្តតាមបទបញ្ចា និងវិធានការដ៏តឹងរ៉ឹង របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ចាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណកម្មាការជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ។

នៅវេលាម៉ោង ១០ និង៣០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិដងរែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យឈរជើងក្នុងភូមិសាស្រ្ដច្រកទ្វារតំបន់បឹងត្រកួន បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសព្រៃឈើ និងរឹបអូសបានរថយន្ត ០១គ្រឿងម៉ាក កាមរី ពណ៍ប្រផេះ សេរីឆ្នាំ១៩៩៥ ពាក់ស្លាកលេខភ្នំពេញ ២M-៧២៩៦ ផ្ទុកឈើក្រញ៉ូងចំនួន ២៨ដុំ ស្មើរនឹង ២២៨គីឡូត៍ក្រាម ។  ក្នុងប្រតិបត្តិការបង្រ្កាបនេះ ជនសង្ស័យហាក់ដូចដឹងខ្លួនមុនបានរត់គេចខ្លួនបាត់ ហើយទុករថយន្តចោលនៅចំណុចកើតហេតុខាងលើ ។ ក្រោយពីធ្វើការដកហូតវត្ថុតាង កម្លាំងជំនាញបានកសាងសំណុំរឿង និងបញ្ជូនវត្ថុតាងទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី។