កែប៖ នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកែប បានរៀបចំពិធីផ្សព្វផ្សាយការងារជំនាញកសាងកម្លាំង កងរាជអាវុធហត្ថ។ ធ្វើបទបង្ហាញដោយលោក វរសេនីយ៍ត្រី អ៊ុត សុភាព ប្រធានមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពីសំណាក់ លោកប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង-ស្រុក នាយទាហាន នាយទាហានរងចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត ។