ស្ទឹងត្រែង៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងតឹងរ៉ឹងពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្ថិតក្រោមបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង កម្លាំងអាវុធហត្ថដឹកនាំដោយលោក វរសេនិយ៍ឯក ឈាត វាសនា មេបញ្ជាការរង និងជានាយសេនាធិការ ដោយមានការអញ្ជើញចូលរួមពីស្ថាបន័ជំនាញពាក់ពន្ធ័ និងអាជ្ញាធរដែនដី នៅវេលាម៉ោង ១១ និង ២០នាទី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ បានធ្វើការដុតបំផ្លាញរថយន្តប៉ាកុងចំនួន ០៦គ្រឿង ដែលជាមធ្យោបាយពាក់ព័ន្ធ និងការដឹកជញ្ជូនបទល្មើសព្រៃឈើ ដែលកម្លាំងអាវុធហត្ថបានឃាត់ចាប់បានកាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិស្រែស្រណុកថ្មី ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ។