You are currently viewing កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសព្រៃឈើ

ពោធិ៍សាត់៖ នៅវេលាម៉ោង ១៥ និង៣០ នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកវាលវែង សហការជាមួយកម្លាំងចម្រុះ បានចុះបង្រ្កាបបទល្មើសកាប់ ប្រមូល ដឹកជញ្ជូនសន្និធិផលអនុផលព្រៃឈើ (គ្មានច្បាប់អនុញ្ញាត្តិ) នៅចំណុចអូរលាក់មាស ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែងលទ្ធផលឃាត់គោយន្តកន្ត្រៃចំនួន ០៤គ្រឿង ដឹកឈើចម្រុះអាររួចចំនួន១៦៧ សន្លឹក ស្មើនឹង ៤,៧៥០ ម៉ែត្រីគុណ និងឈើរាជកុលដែលឈ្មួញលាក់ទុកក្នុងព្រៃ ចំនួន ០៦ កំណាត់ ស្មើនិង ៤,១៥០ ម៉ែត្រីគុណ។
បច្ចុប្បន្នគោយន្ត និងឈើប្រគល់ឲ្យស្នាក់ការឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល អ្នកបើកបរគោយន្ត ០៤ នាក់ ធ្វើការអប់រំរួចឲ្យទៅលំដ្ឋានវិញ។