You are currently viewing កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបបទល្មើសព្រៃឈើ

រតនគិរី៖ នៅវេលាម៉ោង១៣.០០ ថ្ងៃទី១២ ខែកក្កដាឆ្នាំ ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ មិន មេបញ្ជាការមូលដ្ឋានស្រុកសហការជាមួយកម្លាំងបរិស្ថាន ចុះបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើ និងរុករកប្រទះឃើញគំនរឈើដែលក្រុមឈ្មួញដឹកយកមកលាក់ទុកត្រង់ចំណុច ភូមិតេនញ៉ៃ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី លទ្ធផលសម្រេចបានរឹមអូសឈើប្រភេទ១ (ពពេល) ចំនួន ០៩ដុំ។
បច្ចុប្បន្នវត្ថុតាងបានកម្លាំងយករក្សាទុកនៅសាលាស្រុកអូរយ៉ាដាវ ខេត្តរតនគិរី រងចាំការវាស់វែង។