កណ្តាល៖ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថស្រុកលើកដែក បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋមានជនសង្ស័យករណីគ្រឿងញៀននៅចំណុច ស្ថិតក្នុងភូមិព្រែកតាទួន ឃុំពាមរាំង ស្រុកលើកដែក។ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាស្តីទី កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ០១ នាក់ ឈ្មោះ ប៊ិត ម៉ានិត ភេទប្រុស អាយុ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្មី ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្ដាល ។
វត្ថុតាងចាប់យកមានថ្នាំញៀន (ម៉ាទឹកកក) ចំនួន ២៦ កញ្ចប់ និងទូរសព្ទ័ដៃចំនួន ០១ គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនតុលាការដើម្បីបន្តនីតិវិធី ។