រតនគិរី៖ នៅវេលាម៉ោង២១ និង ២០នាទី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានប្រើប្រាស់មធ្យោបាយរថយន្ត ០១គ្រឿងដឹកនាំដោយលោក អនុសេនីយ៍ឯក សេង កុសល មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានចុះជួយសង្គ្រោះស្ត្រីម្នាក់មានជំងឺគ្រុនឈាមឈ្មោះ សេវ ពៀស ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិច្រាយមានទីលំនៅភូមិតេន ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នឹងបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី ។