You are currently viewing កម្លាំងអាវុធហត្ថខេត្តព្រះវិហារ ចុះជួយរុះរើផ្ទះប្រជាពលរដ្ឋដែលរងផងប៉ះពាល់ដោយសារខ្យល់កន្ត្រាក់

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ ចុះជួយរុះរើផ្ទះប្រជាពលរដ្ឋដែលរងផងប៉ះពាល់ដោយសារខ្យល់កន្ត្រាក់

ព្រះវិហារ៖ នៅព្រឹកថ្ងៃពុធ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានបញ្ជាឱ្យលោក វរសេនីយ៍ឯក អឿន វណ្ណៈ មេបញ្ជាការរង និងជានាយសេនាធិការ ដឹកនាំកម្លាំងមន្ត្រីអាវុធហត្ថក្រោមឱវាទចំនួន ៤១នាក់ ចុះជួយរុះរើផ្ទះប្រជាពលរដ្ឋដែលរងការខូចខាតដោយសារខ្យល់កន្ត្រាក់ចំនួន០៤ខ្នង ស្មើនឹង០៤គ្រួសារ នៅចំណុចភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

គ្រួសារដែលរងការប៉ះពាល់ដោយសារខ្យល់កន្ត្រាក់រួមមាន៖

១.ឈ្មោះ សឿន មុំ ភេទស្រី អាយុ ២៨ឆ្នាំ ខូចខាតទាំងស្រុង១០០%

២.ឈ្មោះ វ៉ាន់ នីន ភេទស្រី អាយុ ៣១ឆ្នាំ ខូចខាតទាំងស្រុង ១០០%

៣.ឈ្មោះ ចាន់ ឈន ប្រុស អាយុ ៥០ឆ្នាំ ខូចខាតទាំងស្រុង ១០០%

៤.ឈ្មោះ ភៀន ផល់ ភេទស្រី អាយុ៥៧ឆាំ ខូចខាតទាំងស្រុង ១០០%។