រតនគិរី៖ នៅវេលាម៉ោង ០៩ និង ៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូយ៉ាដាវ ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ មីន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បង្ក្រាបបានរថយន្តឡង់គ្រីស័រមួយគ្រឿង ដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាតចំនួន ០,៧៣៨ម៉ែត្រត្រីគុណ ស្ថិតនៅភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី (អ្នកបើកបររត់គេចខ្លួនបាត់)។
បច្ចុប្បន្នឈើកម្លាំងបានប្រគល់ឱ្យសង្កាត់រដ្ឋបាលព្រៃឈើស្រុកអូយ៉ាដាវ ចំណែករថយន្តកម្លាំងបានធ្វើការដុតបំផ្លាញចោល។