You are currently viewing រថយន្តប៉ាកុងដឹកឈើល្មើសច្បាប់ចំនួន ៦គ្រឿងត្រូវបានធ្វើការបំផ្លាញចោល

រថយន្តប៉ាកុងដឹកឈើល្មើសច្បាប់ចំនួន ៦គ្រឿងត្រូវបានធ្វើការបំផ្លាញចោល

ស្ទឹងត្រែង៖ នៅវេលាម៉ោង ១៨ និង០០នាទី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងមានការអញ្ជើញចូលរួមពីសំណាក់ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងខេត្ត និងអាជ្ញាធរដែនដី ភូមិ ឃុំស្រុក និងស្ថាបន័ពាក់ព័ន្ធ បានធ្វើការដុតបំផ្លាញរថយន្តប៉ាកុងចំនួន ៦ គ្រឿង ដែលរកឃើញចំនួន៥ កន្លែងផ្សេងគ្នាជាមធ្យោបាយពាក់ពន្ធ័និងការដឹកជញ្ជូនបទល្មើសព្រៃឈើ ដែលកម្លាំងកងរាជអាវុធហត្ថបានរុករកឃើញ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ រួចប្រមូលមកដុតកំទេចចោល នៅកន្លែងទី១ ទី២ ចំនួន ៤ គ្រឿង នៅចំណុចភូមិ/ឃុំ ស្រែគរថ្មី ស្រុកសេសាន និងកន្លែងទី៣ ដុតចំនួន ២ គ្រឿង នៅចំណុចភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ចំណែកឈើ មិនទាន់ធ្វើការវាស់វែង នឹងបានប្រគល់ឱ្យផ្នែករដ្ឋបាលព្រៃឈើយកទៅរក្សាទុក។