You are currently viewing កម្លាំងអាវុធហត្ថខេត្តតាកែវ បញ្ជូនជនសង្ស័យ ០២នាក់ទៅតុលាការ

កម្លាំងអាវុធហត្ថខេត្តតាកែវ បញ្ជូនជនសង្ស័យ ០២នាក់ទៅតុលាការ

តាកែវ៖ នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយលោក វរសេនីយ៍ត្រី ឈុន សុមេធា នាយការិយាល័យ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងបានចុះបង្ក្រាបមុខសញ្ញាជួញដូរនិងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់នៅចំណុច ភូមិត្រពាំងតាសោម ឃុំត្រពាំងធំត្បូង ស្រុកត្រាំកក់ ខេត្តតាកែវដោយឃាត់ខ្លួនជនស្ស័យបានចំនួន ០២នាក់
១.ឈ្មោះ សូត បញ្ញា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ (រស់នៅកន្លែងកើតហេតុ)
២.ឈ្មោះ ឈួន សំរិទ្ធវិសាល ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ (រស់នៅភ្នំពេញ)
ដកហូតវត្ថុតាងម្សៅក្រាមសថ្លា ICC (ម៉ាទឹកកក) ចំនួន ១៩កញ្ចប់, ទូរស័ព្ទចំនួន ០៣គ្រឿង, ដាវសាំម៉ូរ៉ៃចំនួន ០១។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានការិយាល័យជំនាញកសាងសំនុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរូច។