You are currently viewing កម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ ចុះបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ ចុះបង្ក្រាបបទល្មើសព្រៃឈើ

ឧត្តរមានជ័យ៖ នៅថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋាន និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបន្ទាយអំពិល ដឹកនាំដោយលោក វរសេនីយ៍ឯក ធិននី សុគន្ធា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងចំរុះ ចុះបង្ក្រាបបទល្មើសព្រៃឈើ ស្ថិតនៅភូមិពងទឹក ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ប្រភេទឈើក្រាក់ធ្នង់ ផ្ញើនៅម្ចាស់ផ្ទះឈ្មោះ ញឹម សារ៉ា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិឃុំខាងលើ មានចំនួន ២៣០ដុំ ស្មើ ២.០៧០ ម៉ែត្រគូប។
បច្ចប្បន្នឈើ កម្លាំងបានប្រគល់ឱ្យផ្នែករដ្ឋបាលព្រៃស្រុកបន្តចាត់ការតាមនីតិវិធី។