You are currently viewing កម្លាំងជំនាញរបស់មន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តកំពត បានបើកការបង្ក្រាបទីតាំង ជួញដូរគ្រឿងញៀន មួយកន្លែង

កម្លាំងជំនាញរបស់មន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តកំពត បានបើកការបង្ក្រាបទីតាំង ជួញដូរគ្រឿងញៀន មួយកន្លែង

កំពតៈ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង១៦ និង០០នាទី ស្ថិតនៅ ភូមិក្រាំង ឃុំត្រពាំងធំ ស្រុកទឹកឈូរ កម្លាំងជំនាញរបស់មន្ទីរយុត្តិធម៌កងរាជអាវុធហត្ថ បានបើកការបង្ក្រាបទីតាំង ជួញដូរគ្រឿងញៀន មួយកន្លែង។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក ឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត នឹង សម្របសម្រួលនិតិវិធីច្បាប់ ដោយលោកព្រះរាជអាជ្ញារង ខៃ សម្ភស្ស តំណាងអយ្យការសាលាដំបូងខេត្ត
ក្នុងនោះកម្លាំងយើងចាប់យកវត្ថុតាងរួមមានៈ
០១. ម្ស៉ៅសរថ្លា ០៤កញ្ចប់ធំ ០៣កញ្ចប់តូច
០២. កញ្ឆាក្រៀម ៤០ក្រាម
០៣. ម៉ូតូ សង់ប៊ិច ពណ៌ខ្មៅ ០១គ្រឿង និង ដកបំផ្លាញដើមកញ្ឆារមួយចំនួន
រឺឯជនល្មើស រត់គេចខ្លួនបាត់ស្រមោល
បច្ចុប្បន្នវត្ថុតាងត្រូវរក្សារទុកនៅមន្ទីរយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿង នឹងស៊ើបអង្កេត វែកមុខចាប់មេខ្លោង គ្រឿងញៀនខាងលើ ។
សូមជៀសអោយឆ្ងាយពីគ្រឿងញៀន គ្រឿងញៀនបំផ្លាញជីវិត.គ្រឿងញៀនបំផ្លាញគ្រួសារ គ្រឿងញៀនបំផ្លាញសង្គមជាតិ សូមនិយាយថាទេចំពោះគ្រឿងញៀន ។
ឆ

ឆឆ

ឆឆឆឆ

ឆឆឆឆឆឆឆឆ