You are currently viewing ឧត្តមសេនីយ៍ត្រី សោ សាវឿន ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំឆមាស១

ឧត្តមសេនីយ៍ត្រី សោ សាវឿន ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំឆមាស១

កំពង់ចាម៖ នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម បានរៀបចំពិធីប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំឆមាសទី១ ទិសដៅឆមាសទី២ ឆ្នាំ២០១៩ និងផ្សព្វផ្សាយផែនការ ការងារជំនាញកសាងកម្លាំង ក្រោមធិបតីភាពលោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមពីរមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុក/ក្រុង និងប្រធានស្នាក់ការសន្តិសុខ ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត ។