You are currently viewing ដុតបំផ្លាញរថយន្ត គោយន្តដឹកឈើល្មើសចំនួន ០៣គ្រឿង

ដុតបំផ្លាញរថយន្ត គោយន្តដឹកឈើល្មើសចំនួន ០៣គ្រឿង

ព្រះវិហារ៖ នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ ចូលរួមក្នុងពិធីដុតកំទេចរថយន្តរ៉េវចំនួន ០២គ្រឿង និងគោយន្តកន្ត្រៃ ០១គ្រឿង នៅក្នុងភូមិពោធិទាប ឃុំម្លូរព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ នៅក្នុងពិធីនេះផងដែរក៏មានការចូលរួមពីកងកម្លាំង ស្ថាប័នជំនាញ និងប្រជាពលរដ្ឋ ក្រោមការដឹកនាំរបស់ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត តំណាង ឯកឧត្តមអភិបាលខេត្តព្រះវិហារ និងជាប្រធានអនុគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។