រតនគិរី៖ នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអណ្តូងមាស ខេត្តរតនគិរី ដឹកនាំដោយលោក វរសេនីយ៍ត្រី ហាក់ ប៊ុន្នី មេបញ្ជាការស្រុក សហការចុះបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ រុករកប្រទះឃើញឈើ ប្រភេទស្រឡៅចំនួន ១០ដុំ និងឈើគគីចំនួន ០២ដុំ នៅចំណុចក្រុមហ៊ុនហុងអាញ់ ស្ថិតក្នុងឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី ។
បច្ចុប្បន្ន វត្ថុតាងឈើត្រូវបានកម្លាំងដឹកមកផ្ញើនៅមូលដ្ឋានសឹករងយោធាស្រុកអណ្តូងមាស ដើម្បីយករក្សាទុកប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើ ។