ប៉ៃលិន៖ នៅរសៀល ថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០១៩ លោក វរសេនីយ៍ឯក ម៉ី វុទ្ធារ៉ា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំក្រុមការងារមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកថវិកាមូលនិធិ កងរាជអាវុធហត្ថខេត្ត ចំនួន ១,០០០,០០០ រៀល ទៅប្រគល់ជូនគ្រួសារលោក អនុសេនីយ៍ត្រី ហួត ភត្រា ជំនួសការ កងរាជអាវុធហត្ថខេត្តប៉ៃលិន ដែលភរិយារបស់លោក ទើបនឹងសម្រាលកូន ស្ថិតនៅភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។