ព្រៃវែង៖ ដោយមានបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ត ខេត្តព្រៃវែង និងមានការសម្របសម្រួលពីលោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង នៅវេម៉ោង ២០ និង ០៥នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នា២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកពាមរក៍ សហការជាមួយកម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោក វរសេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ និងលោកអនុសេនីយ៍ឯក ឈួន ឫទ្ធី មេបញ្ជាការ ស្រុកបានចុះ បង្ក្រាបបទល្មើសគ្រឿងញៀននៅចំណុចភូព្រែកខ្សាយ ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ដោយឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់៖
១.ឈ្មោះ សាន់ ចាន់ផា ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍
២.ឈ្មោះ អ៊ឹម ជីនិត ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិ០១ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍
៣.ឈ្មោះ អ៊ឹម សុភក្រ្ត័ ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិ០២ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍
៤.ឈ្មោះ មាន បាន ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ។
វត្ថុតាងចាប់យកមានម្សៅក្រាមពណ៌សថ្លា ០៩ កញ្ចប់, ទូរស័ព្ទដៃចំនួន ០៣គ្រឿង, កន្ត្រៃចំនួន០១, កាំបិតមុខស្រួច (ដែកអ៊ីណុកព័ណស) ចំនួន០១ និងស្កុតពណ៌សចំនួន០១បន្ទះ។
បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កំពុងបន្តនីតិវិធី។