You are currently viewing កម្លាំងអាវុធហត្ថធ្វើការដុតបំផ្លាញ រថយន្តឡង់គ្រីស័រកែច្នៃមួយគ្រឿង ដែលដឹកឈើល្មើសច្បាប់

កម្លាំងអាវុធហត្ថធ្វើការដុតបំផ្លាញ រថយន្តឡង់គ្រីស័រកែច្នៃមួយគ្រឿង ដែលដឹកឈើល្មើសច្បាប់

រតនគិរី៖ នៅវេលាម៉ោង ១៦ និង ០០នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ មិន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក សហការចុះបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោយប្រទះឃើញរថយន្តចំនួន ០១គ្រឿង ម៉ាកឡង់គ្រីស័រកែឆ្នៃ គ្មានស្លាកលេខ ពណ៌សំបកឪឡឹក ស្ថិតក្នុងភូមិសំឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ម្ចាស់រថយន្តបានគេចខ្លួនបាត់ កម្លាំងរឹបអូសបានរថយន្តកែឆ្នៃ ០១គ្រឿង, ឈើផ្ចឹកចំនួន ០៦ដុំ ស្មើនឹង ១ ,១២៥ម៉ែត្រត្រីគុណ។

បច្ចុប្បន្នវត្ថុតាងឈើ ត្រូវបានកម្លាំងជំនាញ ដឹកមករក្សាទុកនៅស្នាក់ការចម្រុះ៣មុំអូរលាវ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី រីឯរថយន្តត្រូវបានដុតកំទេចចោល។