You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា៖ អ្វីដែលសំខាន់ជាងគេបំផុតនោះគឺ ឆន្ទៈ ស្មោះត្រង់ និងវិជ្ជាជីវៈ

នាយឧត្តមសេនីយ៍ សៅ សុខា៖ អ្វីដែលសំខាន់ជាងគេបំផុតនោះគឺ ឆន្ទៈ ស្មោះត្រង់ និងវិជ្ជាជីវៈ

នាយឧត្តមសេនីយ៍ សៅ សុខា៖ អ្វីដែលសំខាន់ជាងគេបំផុតនោះគឺ ឆន្ទៈ ស្មោះត្រង់ និងវិជ្ជាជីវៈ ការលើកឡើងបែបនេះគឺក្នុងពេលដែល លោក នាយឧត្តមសេនីយ៍ ជាប្រធានក្នុងកិច្ចប្រជុំគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងត្រួតពិនិត្យការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល កាលពីព្រឹកថ្ងៃសុក្រ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
លោក នាយឧត្តមសេនីយ៍ សៅ សុខា បានធ្វើការកោតសសើរចំពោះក្រុមការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលបានអនុវត្តការងារក្នុងពេលថ្មីៗនេះ ហើយទទួលបានលទ្ធផលគួរជាទីមោទនៈ ដោយបានទប់ស្កាត់បទល្មើសព្រៃឈើបានមួយផ្នែកធំផងដែរ និងកំពុងតែមានវិធានការបន្ត បើទោះបីមានការខិតខំប្រឹងប្រែងប៉ុន្តែនៅមានចំណុចខ្វះចន្លោះមួយចំនួនផងដែរ ការងារបន្តត្រូវប្រមូលក្តាប់ព័ត៌មានឱ្យបានច្បាស់លាស់ ដើម្បីស្រាវជ្រាវ អ្នកដែលមានការពាក់ព័ន្ធ ដូចច្នេះសូមឱ្យជំនាញមន្ត្រីនគរបាលយុត្តិធម៌ ជំនាញសន្តិសុខ អាជ្ញាធរជួយតាមដានស្រាវជ្រាវបន្ថែម រកមុខសញ្ញាដែលជាមេក្លោងពិតប្រាកដ រួមទាំងអ្នកផ្តល់លុយឱ្យមកកាប់ឈើ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ នាយឧត្តមសេនីយ៍បានបន្តថា បើយើងរកបុគ្គលនោះមិនឃើញ ឬក្រុមនោះមិនឃើញនោះទេ អ្វីដែលយើងនិយាយនៅទីនេះ និងវិធានការទាំងប៉ុន្មានក៏គ្មានប្រសិទ្ធិភាពនោះដែរ ព្រោះអ្នកមានលុយនៅតែជួលមនុស្សខូចមកធ្វើដដែល ដូច្នេះត្រូវបន្តខិតខំប្រឹងប្រែការងារនេះ និងត្រូវបន្តកិច្ចការងារគ្រប់គ្រងនិងត្រួតពិនិត្យ គ្រប់ក្រុមហ៊ុនដែលបានវិនិយោគទូទាំងរាជធានី-ខេត្ត ថាតើបានបំពេញលក្ខណ្ឌត្រឹមត្រូវតាបបទដ្ឋានដែលរាជរដ្ឋាភិបាលបានកំណត់ដែរឬទេ និងត្រូវបង្កើនការគ្រប់គ្រងដោយបែងចែកភារកិច្ច ព្រមទាំងមានយន្តការច្បាស់លាស់ អាជ្ញាធរ ប្រធានមន្ទីរជំនាញនៅស្រុកណា ស្រុកនោះត្រូវតាមដានត្រួតពិនិត្យនៅទីនោះ ដោយមានការចង្អុលណែនាំពីថ្នាក់ខេត្ត បើមានការស្មុគស្មាញគឺសូមឱ្យខេត្តនិងកម្លាំងចម្រុះចុះត្រួតពិនិត្យ ហើយប្រសិនបើខេត្តធ្វើមិនមានលទ្ធភាពត្រូវស្នើសុំមកថ្នាក់ជាតិ។ នាយឧត្តមសេនីយ៍បានសង្កត់ធ្ងន់ថា៖ អ្វីដែលសំខាន់ជាងគេបំផុត គឺឆន្ទះ ស្មោះត្រង់ និងវិជ្ជាជីវៈ នាយឧត្តមសេនីយ៍បានបន្តថា ការប្រើប្រាស់មនុស្សឱ្យធ្វើកិច្ចការងារនេះ ត្រូវគិតគូរដល់មធ្យោបាយធ្វើដំណើរ ការហូបចុក ធានាជីវភាពរស់នៅ ហើយការចាត់តាំងកម្លាំងនេះគឺត្រូវមានពេទ្យផងដែរ ដើម្បីធានាសុខភាពរបស់កម្លាំង ហើយចំពោះលទ្ធផលការងារដែលបង្ក្រាបបាន គឺត្រូវតែបំពេញតាមនីតិវិធីឱ្យបានច្បាស់លាស់ ។
នាយឧត្តមសេនីយ៍ សៅ សុខា បានបន្តថា៖ ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់យើងគឺ៖
១.ត្រូវផ្អែកលើមូលដ្ឋានច្បាប់ និងត្រឹមត្រូវតាមនីតិវិធី
២.មុខសញ្ញាបង្ក្រាបបានដែលជាមធ្យោបានដឹកជញ្ជូនបទល្មើសរថយន្តប៉ាកុងគឺត្រូវតែបំផ្លាញចោល ចំពោះរថយន្តផ្សេងៗ ដែលនៅមានគុណភាពគឺធ្វើនីតិវិធីតុលាការ រឹបអូសទុកឱ្យកងទ័ព នគរបាលការពារព្រំដែនធ្វើការប្រើប្រាស់ដឹកជញ្ជូនក្នុងអង្គភាព ចំពោះវត្ថុតាងឈើគឺដាច់ខាតមិនឱ្យធ្វើការបំផ្លាញនោះទេ គឺប្រមូលទុកនិងសុំគោលការណ៍រាជរដ្ឋាភិបាលដើម្បីយកទៅប្រើប្រាស់ឱ្យបានត្រឹមត្រូវ។
៣.ត្រូវតាមដានសាធារណៈមតិ បណ្តាញសង្គម ព័ត៌មាន ហើលយប្រគល់ភារកិច្ចនេះទៅអ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធ្មមជាតិ និងធ្វើការបកស្រាយពន្យល់ឱ្យសាធារណៈជនបានយល់ពីប្រតិបត្តិការដែលយើងបានធ្វើ ឱ្យបានទាន់ពេលវេលា។
នាយឧត្តមសេនីយ៍ សៅ សុខា បានដាក់ចេញនូវវិធានការចំពោះកងកម្លាំង គឺពង្រឹងការអប់រំគ្រប់គ្រង មន្ត្រីជំនាញគ្រប់ក្រសួងស្ថាប័ន និងបើកវគ្គបំប៉នរយៈពេលខ្លីដើម្បីកុំឱ្យមានកំហុសឆ្គងពេលចុះអនុវត្តភារកិច្ច ។ អាជ្ញាធរខេត្ត ស្រុក បង្កើនការអប់រំបញ្ជ្រៀបច្បាប់ព្រៃឈើ ច្បាប់បរិស្ថាន រ៉ែ គ្រោះថ្នាក់នៃការបាត់បង់ព្រៃឈើ និងមហន្តរាយដោយសារជាតិពុលពីរ៉ែមួយចំនួន ត្រូវធ្វើការពន្យល់ដល់ពួកគាត់ ឱ្យគាត់ចូលរូមថែរក្សាធនធានធម្មជាតិ និងមានការសសើរលើកទឹកចិត្ត ដើម្បីសម្រេចបានជោគជ័យភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ឱ្យ។ ចំពោះបណ្តាក្រុមទាំងអស់ដែលបានផ្តល់សិទ្ធឱ្យវិនិយោគដែលនៅជាប់ដំបន់អភិរក្ស បើរកឃើញថាគាត់រំលោភគឺស្នើទៅរាជរដ្ឋាភិបាលលុបចេញពីបញ្ជីវិនិយោគ និងឱ្យធ្វើការសងសំណងដែលមិនគោរពតាមកិច្ចសន្យា។