ពោធិ៍សាត់៖ ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី១៩-២០ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយស្ថាប័នចំរុះ បានធ្វើការដុតបំផ្លាញចោលរថយន្តដឹកឈើល្មើស ចំនួន ០៩គ្រឿង ដែលម្លាំងបានធ្វើការបង្ក្រាបបាននៅទីតាំងផ្សេងៗគ្នាក្នុងខេត្តពោធិ៍សាត់។
ចំពោះឈើដែលបង្ក្រាបបានកម្លាំងប្រគល់ឱ្យជំនាញរដ្ឋបាលព្រៃឈើដើម្បីបន្តនីតិវិធី។