រតនគិរី៖ វេលាម៉ោង១០ និង ៣០នាទី ថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ខេត្តរតនគិរី សហការជាមួយស្ថាប័នចំរុះ ចុះបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ រុករកប្រទះឃើញឈើដែលជនល្មើសបានដឹកជញ្ជូនយកមករក្សាទុក ត្រង់ចំណុចភូមិសោមគល់ ឃុំសោមធំស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដោយបានរឹបអូសឈើផ្តៀកចំនួន១០ ដុំ, ឈើផ្ចឹក ០៦ ដុំដោយមិនទាន់ធ្វើការវាស់វែង។
បច្ចុប្បន្ន វត្ថុតាងរក្សាទុកនៅអធិការនគបាល ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដើម្បីជូនជំនាញរដ្ឋបាលព្រៃឈើសង្កាត់ចាត់ការតាមនីតិវិធី ។