ពោធិ៍សាត់៖ នៅវេលាម៉ោង ១០ និង ៥០ នាទីព្រឹកថ្ងៃចន្ទ ទី២២ ខែកក្ដដា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកវាលវែង ដឹកនាំដោយលោក វរសេនីយ៍ត្រី ពុធ ប៊ុនឈឿន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែង ចុះបង្ក្រាបបទល្មើសព្រៃឈើនៅភូមិកណ្ដាល ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយរឹបអូសរថយន្ត រ៉េវ (បាកុង) ០២ គ្រឿង ម៉ាស៊ីនរ៉ៃ ០៤គ្រឿង រណាខ្សែចំនួន ១៥ បច្ចុប្បន្នវត្ថុតាងកម្លាំងបានធ្វើការបំផ្លាញចោលនៅនឹងកន្លែង។