You are currently viewing ឧត្តមសេនីយ៍ត្រី ជូ សារុន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារ រក្សាសន្តិសុខ សុវត្ថិភាព

ឧត្តមសេនីយ៍ត្រី ជូ សារុន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារ រក្សាសន្តិសុខ សុវត្ថិភាព

កំពង់ស្ពឺ៖ ព្រឹកថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារ រក្សាសន្តិសុខ សុវត្ថិភាពថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គ យាងសួរសុខទុក្ខ ប្រោសព្រះរាជទាន ព្រះរាជអំណោយ ដល់ប្រជារាស្ត្រកសិករក្រីក្រ ស្ថិនក្នុងភូមិតានក ឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ ។