សៀមរាបៈ វេលាម៉ោង ១៤ និង០០នាទី នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានរៀបចំពិធីបំពាក់ឋានន្តរសក្តិ និងប្រកាសមុខតំណែង ក្រោមអធិតីភាពឯកឧត្តម ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ដែលមានវត្តមានចូលរួមពីសំណាក់ មេបញ្ជាការរង
នាយរងសេនាធិការដ្ឋាន លោកប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក សា្នក់ការសន្តិសុខ នាយ និងពលអាវុធហត្ថទាំងអស់ ចំនួន ២០១នាក់។