You are currently viewing លោក វរសេនីយ៍ឯក ស៊ាង វណ្ណដន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការអនុវត្តន៍ដីកាតុលាការ

លោក វរសេនីយ៍ឯក ស៊ាង វណ្ណដន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការអនុវត្តន៍ដីកាតុលាការ

ប៉ៃលិន៖ នៅព្រឹកថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន បានរៀបចំពិធីផ្សព្វផ្សាយផែនការអនុវត្តន៍ដីកាតុលាការ ក្រោមអធិបតីភាពលោក វរសេនីយ៍ឯក ស៊ាង វណ្ណដន មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន ក្នុងពិធីនោះដែរមានការអញ្ជើញចូលរួមពីនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបផងដែរ ។