You are currently viewing ឧត្តមសេនីយត្រី ថុង ណារុង ប្រជុំផ្សព្វផ្សាយការងារកសាងកម្លាំង និងការប្រើប្រាស់កម្លាំងអនុវត្តសាលដីកា

ឧត្តមសេនីយត្រី ថុង ណារុង ប្រជុំផ្សព្វផ្សាយការងារកសាងកម្លាំង និងការប្រើប្រាស់កម្លាំងអនុវត្តសាលដីកា

កោះកុង៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ បានធ្វើការប្រជុំផ្សព្វផ្សាយការងារកសាងកម្លាំង និងការប្រើប្រាស់កម្លាំងអនុវត្តសាលដីកា និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រោមអធិបតីភាពលោក ឧត្តមសេនីយត្រី ថុង ណារុង មេបញ្ជាការ កងរាជាអាវុធហត្ថខេត្តកោះកុង ដោយមានការ ចូលរួមពី មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ លេខាធិការដ្ឋាន ការិយាល័យហិរញ្ញវត្ថុ មេបញ្ជាការក្រុង ស្រុក ប្រធានស្នាក់ការសន្តិសុខ ផងដែរ។