ពោធិ៍សាត់ ៖ នៅថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ និងស្រុកភ្នំក្រវាញ ដឹកនាំដោយលោក ឌុច សម្ភស្ស នាយរងសេនាធិការ កងរាជអាវុធហត្ថខេត្ត បានឃាត់រថយន្តម៉ាករ៉េវ (ប៉ាកុង) ចំនួន ០១គ្រឿង និងមនុស្ស ០២នាក់ លើដងផ្លូវលេខ៥៥ ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
មនុស្សទាំងពីរនាក់ កម្លាំងបានធ្វើការអប់រំរួចឱ្យទៅលំនៅដ្ឋានវិញ ចំណែករថយន្តកម្លាំងធ្វើការបំផ្លាញចោល។