You are currently viewing ការជក់បារីបន្ទាប់ពីញ៉ាំអាហារភ្លាមនោះ អាចផ្តល់ផលអវិជ្ជមានលើស ការជក់បារីក្នុងពេលធម្មតា១០ដង

ការជក់បារីបន្ទាប់ពីញ៉ាំអាហារភ្លាមនោះ អាចផ្តល់ផលអវិជ្ជមានលើស ការជក់បារីក្នុងពេលធម្មតា១០ដង

ការជក់បារីគ្រប់ពេលវេលាទាំងអស់ បានផ្តល់ផលអវិជ្ជមានសម្រាប់សុខភាពទៅហើយ តែការជក់បារីភ្លាមៗ បន្ទាប់ពីញ៉ាំអាហាររួចរឹតតែអាក្រក់ខ្លាំង ទៅលើសពីការស្មានទៅទៀត។ បន្ទាបពីញ៉ាំអាហាររួច ភ្លាមប្រព័ន្ធរំលាយនឹងធ្វើការងារយ៉ាង ច្រើនជាងពេលធម្មតា ហើយពេលលោកអ្នកជក់បារីជាតិនីកូទីន នឹងជ្រាបចូលក្នុងអុកស៊ីសែនក្នុងឈាមបានយ៉ាងងាយ
ដែលអាចបង្កឲ្យមានការរំខានដល់ប្រព័ន្ធរំលាយអាហារ ពោះវៀន និងបង្កឲ្យមានជំងឺផ្សេងៗទាក់ទង នឹងប្រព័ន្ធរំលាយអាហារទៀតផង។
ក្រុមអ្នកស្រាវជ្រាវបានបង្ហាញថា ការជក់បារីបន្ទាប់ពីញ៉ាំអាហារភ្លាមនោះ អាចផ្តល់ផលអវិជ្ជមានលើស ការជក់បារីក្នុងពេលធម្មតា១០ដង។ មានន័យថាលោកអ្នកជក់បារីបន្ទាប់ពីញ៉ាំអាហាររួច ១ ដើមស្មើនឹងការជក់ក្នុងពេលធម្មតា ១០ ដើម ហើយយ៉ាងហោចណាស់លោកអ្នកគួរជក់ក្រោយពេលញ៉ាំអាហាររួច ៣០ ដែរ ហើយវារឹតតែល្អទៅទៀតបើលោកអ្នកអាចបោះបង់បារីចោលបានទាំងស្រុងតែម្តង៕
សា