ភ្នំពេញ៖ នៅថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រតិភូ កងរាជអាវុធហត្ថ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ឯក គង់ ណារិន នាយករង នាយកដ្ឋានអធិការកិច្ចក្រសួងការពារជាតិ នៅវត្តនាគវ័ន សង្កាត់ បឹងកក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
