ក្រចេះ៖ នៅវេលាម៉ោង ១២:៣០ នាទីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថខេត្តក្រចេះ និងកម្លាំងស្នាក់ការសន្តិសុខ៧០៨ ដឹកនាំដោយ លោក វរសេនីយ៍ឯក ឡុង យឹង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តក្រចេះ បានចុះបង្រ្កាបឈើធ្នង់ និងកកោះជាច្រើនដុំ មិនទាន់ធ្វើការវាស់វែង ដែលឈ្មួញលាក់ទុកក្នុងព្រៃ ស្ថិតនៅភូមិអូរកណ្តៀរ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ឈើប្រភេទប្រណិត(ធ្នង់) និងប្រភេទឈើលេខ១ (កកោះ) ជាច្រើនដុំមិនទាន់ធ្វើការវាស់វែង ។
បច្ចុប្បន្នកម្លាំងបានប្រគល់ឱ្យសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង ។