You are currently viewing កម្លាំងអាវុធហត្ថខេត្តរតនគិរី រុករកប្រទះឃើញឈើស្រឡៅ ចំនួ១០ដុំ ស្មើ២,១៩៥ ម៉ែត្រត្រីគុណ

កម្លាំងអាវុធហត្ថខេត្តរតនគិរី រុករកប្រទះឃើញឈើស្រឡៅ ចំនួ១០ដុំ ស្មើ២,១៩៥ ម៉ែត្រត្រីគុណ

រតនគិរី៖ នៅវេលាម៉ោង ១០ និង ៣០ នាទី ថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអណ្តូងមាស ខេត្តរតនគិរី ដឹកនាំដោយលោក វរសេនីយ៍ត្រី ហាក់ ប៊ុន្នី មេបញ្ជាការស្រុក ចុះល្បាតទប់ស្កាត់បង្ក្រាប និងរុករកផលអនុផលព្រៃឈើប្រទះឃើញគំនរឈើស្រឡៅ ចំនួ១០ដុំ ស្មើ២,១៩៥ ម៉ែត្រត្រីគុណស្ថិតនៅត្រង់ចំណុចភូមិញ៉ាងឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី ។
បច្ចុប្បន្ន វត្ថុតាងឈើ កម្លាំងប្រគល់ជូនរដ្ឋបាលព្រៃឈើស្រុកអណ្តូងមាសខេត្តរតនគិរី។