តាកែវ៖ កាលពីវេលាម៉ោង ១៥ និង ៣០នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងការិយាល័យជំនាញបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក វរសេនីយ៍ទោ លឹម ពិសិទ្ធ នាយរងសេនាធិការ កងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាតំបូងខេត្តតាកែវ កម្លាំងបានចុះបង្ក្រាបករណីគ្រឿងញៀន នៅចំណុចភូមិជីខ្មា ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់រួមមាន៖
១.ឈ្មោះ ជីម សុខលីន ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ
២.ឈ្មោះ ទូច ស្រីមុំ ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រួមទាំងដកហូតបានវត្ថុតាងម្សៅក្រាមសថ្លា ២៧កញ្ចប់, ទូរស័ព្ទ ០៤គ្រឿង, ដាវសាំម៉ូរ៉ៃ ០១ដើម និងសម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី។