សៀមរាប៖ នៅវេលាម៉ោង ២៣ និង ០០ នាទី ថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថខេត្ត សៀមរាបដឹកនាំដោយ លោក វរសេនីយ៍ឯក ថា ដាលុច មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តសៀមរាប តំណាងលោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តសៀមរាប បានចុះប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន ក្រោមការដឹកនាំសម្របសម្រួលនីតិវីធីដោយលោក កើត វណ្ណរ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប កម្លាំងបានចុះនៅចំណុចភូមិតាយ៉ែកថ្មី ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប និងបានឃាត់ខ្លួនមុខសញ្ញាជនសង្ស័យជួញដូរគ្រឿងញៀនជាបន្តបន្ទាប់ចំនួន ១៣នាក់រួមមាន៖
១.ឈ្មោះ ប៉ែន ធា ភេទប្រុស អាយុ ៣៤ឆ្នាំ
២.ឈ្មោះ ជា តក់ ភេទប្រុស អាយុ ១៩ឆ្នាំ។
៣.ឈ្មោះ ភួយ ហៀន ភេទប្រុស អាយុ ២៣ឆ្នាំ ។
៤.ឈ្មោះ យ៉ាត ជីភេទប្រុសអាយុ ២៣ ឆ្នាំ។
៥.ឈ្មោះ ហាស់ ណេត ពៅ ភេទប្រុស អាយុ ៣៧ឆ្នាំ។
៦.ឈ្មោះ ដុ រិ ភេទប្រុស អាយុ ២៤ឆ្នាំ។
៧.ឈ្មោះ អាន ឡុង ភេទប្រុសអាយុ ២៦ឆ្នាំ។
៨.ឈ្មោះ ទួត ចៃ ភេទប្រុស អាយុ ៣៤ឆ្នាំ ។
៩.ឈ្មោះ វ៉ៃ ស៊ីន ភេទប្រុស អាយុ ២៧ឆ្នាំ ។
១០.ឈ្មោះ ថង វណ្ណី ភេទប្រុស អាយុ ២៧ឆ្នាំ
១១.ឈ្មោះ ចុង រ័ត្ន ភេទប្រុស អាយុ ៣៥ឆ្នាំ,
១២.ឈ្មោះ ឆោម សាវាយ ភេទប្រុស អាយុ ២៨ឆ្នាំ។
១៣.ឈ្មោះ ឡេះ សាលី ភេទប្រុស អាយុ ៣៥ឆ្នាំ។
ក្នុងប្រតិបត្តិការនេះកម្លាំងបានដកហូតវត្ថុតាងសរុប៖
-ម្សៅក្រាមសថ្លាសរុប ០៩ កញ្ចប់ ទម្ងន់ ១.៦៤៧.៥៥ ក្រាម
-ជញ្ចីង០១គ្រឿង
-ដាវសាម៉ូរៃចំនួន០២ដើម
– ទូរស័ព្ទដៃចំនួន ០៧គ្រឿង
បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាង មន្ត្រីជំនាញកំពុងបន្តនីតិវិធី។